អភិធម្មបិដក បញ្ញាវារៈ
អាស្រ័យនូវធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ អនោត្តប្បៈ ពួកសម្បយុត្តកក្ខន្ធនិងចិត្តសមុដ្ឋានរូប អាស្រ័យនូវលោភៈ ។ បដិច្ចវារៈក្តី សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈ ក្តី ដូចគ្នានឹងកិលេសទុកៈ យ៉ាងនោះដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ អាមសនៈ គឺបរាមាសទុកៈ ទើបផ្សេងគ្នា ។ បញ្ញាវារៈ ធម៌ដែលសៅហ្មងទាំងគួរដល់សេចក្តីសៅហ្មង ជាបច្ច័យនៃ ធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ គឺពួក ហេតុដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ជាបច្ច័យនៃពួកសម្បយុត្តក្កិលេស ដោយហេតុប្បច្ច័យ ។ មានវារៈ ៤ ដូចគ្នានឹងកិលេសទុកៈ យ៉ាងនេះដែរ ។ ធម៌ដែលសៅហ្មងទាំងគួរដល់សេចក្តីសៅហ្មង ជាបច្ច័យនៃ ធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ដោយអារម្មណប្បច្ច័យ គឺ ពួកខន្ធដែលសៅហ្មង កើតឡើង ព្រោះប្រារព្ធនូវពួកកិលេស ។ មូល ( បណ្ឌិតគប្បីសួរផងចុះ ) ពួកខន្ធគួរដល់សេចក្តីសៅហ្មង តែមិនមែនជា សេចក្តីសៅហ្មង កើតឡើង ព្រោះប្រារព្ធនូវពួកកិលេស ។ មូល ( បណ្ឌិត គប្បីសួរផងចុះ ) ពួកកិលេសក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះ ប្រារព្ធនូវពួកកិលេស ។ ធម៌ដែលគួរដល់សេចក្តីសៅហ្មង តែមិនមែនជា សេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ដែលគួរដល់សេចក្តីសៅហ្មងតែ មិនមែន ជាសេចក្តីសៅហ្មង ដោយអារម្មណប្បច្ច័យ គឺនូវទាន… នូវសីល… នូវ ឧបោសថកម្ម… ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន… ចេញអំពីឈាន ពិចារណានូវឈាន ត្រេកអរ រីករាយ រាគៈកើតឡើងព្រោះប្រារព្ធនូវឈាន នោះ ឧទ្ធច្ចៈ… ទោមនស្សរបស់បុគ្គលអ្នកមានសេចក្តីស្តាយក្រ