កិលេសសង្កិលិដ្ឋទុកៈ អភិធម្មបិដក បដិច្ចវារៈ
បច្ច័យទាំង ២ ក្រៅពីនេះ ដូចគ្នានឹងអនន្តរកិលេសទុកៈដែរ មិនមានការធ្វើ ឲ្យផ្សេងៗគ្នាទេ ។ ឯឃដនានន្តរក្តី បច្ច័យទាំងអស់ក្តី ដូចគ្នានឹងកិលេស ទុកៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាដែរ ។ លោកុត្តរធម៌មិនមានក្នុងឧបនិស្សយប្បច្ច័យទេ ទុកៈនេះ ដូចគ្នានឹងកិលេសទុកៈដែរ មិនមានការធ្វើឲ្យ ផ្សេងៗគ្នាឡើយ ។ ចប់ កិលេសសង្កិលេសិកទុកៈ ។ កិលេសសង្កិលិដ្ឋទុកៈ បដិច្ចវារៈ ធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង អាស្រ័យនូវធម៌ដែលសៅហ្មងទាំងប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ អនោត្តប្បៈ អាស្រ័យនូវលោភៈ ។ ចងជាចក្កៈផងចុះ ។ ធម៌ដែលប្រកបដោយសេចក្តី សៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង អាស្រ័យនូវធម៌ ដែលសៅហ្មង ទាំងប្រកប ដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ ពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវពួកកិលេស ។ ធម៌ដែលសៅហ្មង ទាំង ប្រកបដោយសេចក្តីសៅហ្មងក្តី ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង តែ មិនមែនជាសេចក្តីសៅហ្មងក្តី អាស្រ័យនូវធម៌ដែលសៅហ្មង ទាំងប្រកប ដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមោហៈ ទិដ្ឋិ ថីនៈ ឧទ្ធច្ចៈ អហិរិកៈ អនោត្តប្បៈនិងពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវ លោភៈ ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តី សៅហ្មង អាស្រ័យនូវធម៌ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជា សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យ នូវខន្ធ ១ ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង នូវខន្ធ ២ ។