អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 80 · ទំព័រ 380

នឹងបដិច្ចវារៈ យ៉ាងនេះដែរ ។ បញ្ញាវារៈ ធម៌ដែលសៅហ្មងទាំងប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យ នៃធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ គឺពួកហេតុដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃ ពួកសម្បយុត្តកក្កិលេស ដោយហេតុប្បច្ច័យ ។ ធម៌ដែលសៅហ្មង ទាំង ប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ គឺពួកហេតុដែល សៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ ធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងផង នៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មងផង ដោយ ហេតុប្បច្ច័យ គឺពួកហេតុដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកិលេសផង ដោយហេតុប្បច្ច័យ ។ ធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យ នៃធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ដោយអារម្មណប្បច្ច័យ គឺពួកកិលេស កើតឡើង ព្រោះប្រារព្ធនូវពួកកិលេស ។ មូល បណ្ឌិតគប្បីធ្វើផងចុះ ពួកខន្ធដែលប្រកបដោយសេចក្តីសៅហ្មង តែ មិនមែនជាសេចក្តីសៅហ្មង កើតឡើង ព្រោះប្រារព្ធនូវពួកកិលេស ។ មូល បណ្ឌិត គប្បីធ្វើផងចុះ ពួកកិលេសក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវពួកកិលេស ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង តែ មិនមែនជាសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ដោយអារម្មណប្បច្ច័យ គឺពួកខន្ធដែល ប្រកបដោយសេចក្តីសៅហ្មងតែមិនមែនជាសេចក្តីសៅហ្មង កើតឡើង ព្រោះ ប្រារព្ធន