កិលេសវិប្បយុត្តសង្កិលេសិកទុកៈ អភិធម្មបិដក បដិច្ចវារៈ
ក្បាលទី 80 · ទំព័រ 385
កិលេសវិប្បយុត្តសង្កិលេសិកទុកៈ បដិច្ចវារៈ ធម៌ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មង ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវ ខន្ធ ១ ដែលប្រាសចាកសេចក្តីសៅហ្មងតែគួរដល់សេចក្តីសៅហ្មង នូវខន្ធ ២ ។ លោកិយទុកៈយ៉ាងណា កិលេសវិប្បយុត្តសង្កិលេសិកទុកៈ យ៉ាងនោះដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ ។ ចប់ កិលេសវិប្បយុត្តសង្កិលេសិកទុកៈ ។