ទស្សនទុកៈ អភិធម្មបិដក បដិច្ចវារៈ
ទស្សនទុកៈ បដិច្ចវារៈ ទស្សនេនបហាតព្វធម៌ ( ធម៌ដែលត្រូវលះដោយទស្សនៈ ) អាស្រ័យនូវទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ ខន្ធ ៣ អាស្រ័យនូវទស្សនេនបហាតព្វក្ខន្ធ ១ នូវខន្ធ ២ ។ នទស្សនេនបហាតព្វធម៌ ( ធម៌ដែលមិនត្រូវលះដោយទស្សនៈ ) អាស្រ័យនូវ ទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកទស្សនេនបហាតព្វក្ខន្ធ ។ ទស្សនេនបហាតព្វធម៌ក្តី នទស្សនេនបហាតព្វធម៌ក្តី អាស្រ័យនូវទស្សនេនបហាតព្វធម៌ ទើបកើតឡើងព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវទស្សនេនបហាតព្វក្ខន្ធ ១ នូវខន្ធ ២ ។ នទស្សនេនបហាតព្វធម៌ អាស្រ័យនូវ នទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវទស្សនេនបហាតព្វក្ខន្ធ ១ នូវខន្ធ ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ ក្នុងបដិសន្ធិក្ខណៈ មហាភូត ១ ។ នទស្សនេនបហាតព្វធម៌ អាស្រ័យនូវទស្សនេនបហាតព្វធម៌ផង នូវនទស្សនេនបហាតព្វធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកទស្សនេនបហាតព្វក្ខន្ធផង នូវពួកមហាភូតផង ។ សេចក្ដីបំប្រួញ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ២ ក្នុងសហជាតប្បច្ច័យ មានវារៈ ៥ ក្នុង អញ្ញមញ្ញប្បច្ច័យ មានវារៈ ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ ៥ ក្នុង ឧបនិស្សយប្បច្ច័យ មានវារៈ ២ ក្នុងបុរេជាតប្បច្ច័យ មានវារៈ ២ ក្នុង អាសេវនប្បច្ច័យ មានវារៈ ២ ក្នុងកម្មប្បច្ច័យ ម