អភិធម្មបិដក បច្ចយវារៈ

ក្បាលទី 80 · ទំព័រ 388

នអាហារប្បច្ច័យ មានវារៈ ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ ១ ក្នុង នឈានប្បច្ច័យ មានវារៈ ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ២ ក្នុង នោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ការរាប់ទាំងពីរយ៉ាងក្រៅនេះក្តី សហជាតវារៈក្តី បណ្ឌិត គប្បីធ្វើចុះ ។ បច្ចយវារៈ ទស្សនេនបហាតព្វធម៌ ពឹងផ្អែកនឹងទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ដូចគ្នានឹងបដិច្ចវារៈដែរ ។ នទស្សនេនបហាតព្វធម៌ ពឹងផ្អែកនឹងនទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនទស្សនេនបហាតព្វក្ខន្ធ ១ នឹងខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ រហូតដល់ពួក មហាភូតខាងក្នុង ពួកនទស្សនេនបហាតព្វក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ។ ទស្សនេនបហាតព្វធម៌ ពឹងផ្អែកនឹងនទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺពួកទស្សនេនបហាតព្វក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ។ ទស្សនេនបហាតព្វធម៌ក្តី នទស្សនេនបហាតព្វធម៌ក្តី ពឹងផ្អែកនឹងនទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកទស្សនេនបហាតព្វក្ខន្ធ ពឹងផ្អែក នឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត ។ ទស្សនេនបហា- តព្វធម៌ ពឹងផ្អែកនឹងទស្សនេនបហាតព្វធម៌ផង នឹងនទស្សនេនបហាតព្វធម៌ ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ពឹងផ្អែកនឹងទស្សនេនបហាតព្វក្ខន្ធ ១ ផង នឹងវត្ថុផង នឹងខន្ធ ២ ។ នទស្សនេនបហាតព្វធម៌ ពឹងផ្អែកនឹងទស្សនេនបហាតព្វធម៌ផង នឹងនទស្សនេនបហាតព្វធម៌ផង ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងព