អភិធម្មបិដក សំសដ្ឋវារៈ

ក្បាលទី 80 · ទំព័រ 391

បណ្ឌិតគប្បីធ្វើផងចុះ ។ សំសដ្ឋវារៈ ទស្សនេនបហាតព្វធម៌ ច្រឡំនឹងទស្សនេនបហាតព្វធម៌ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ សេចក្ដីបំប្រួញ ។ នទស្សនេនបហាតព្វធម៌ ច្រឡំនឹងនទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ សេចក្ដីបំប្រួញ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ ទស្សនេនបហាតព្វធម៌ច្រឡំនឹងទស្សនេនបហាតព្វធម៌ ទើប កើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំ នឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ។ នទស្សនេនបហាតព្វធម៌ ច្រឡំនឹង នទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ ។ សេចក្តី បំប្រួញ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ២ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ២ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ២ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ២ ក្នុងនកម្មប្បច្ច័យ មានវារៈ ២ ក្នុង នវិបាកប្បច្ច័យ មានវារៈ ២ ក្នុងនឈានប្បច្ច័យ មានវារៈ ១ ក្នុង នមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ២ ។