អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 80 · ទំព័រ 392

ការរាប់ពីរយ៉ាងក្រៅពីនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ ។ បញ្ញាវារៈ ទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃទស្សនេនបហាតព្វធម៌ ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ នទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃ នទស្សនេនបហាតព្វធម៌ ដោយហេតុប្បច្ច័យ គឺពួកនទស្សនេនបហាតព្វហេតុ ( ហេតុដែលមិនត្រូវលះដោយសោតាបត្តិមគ្គ ) ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃ បដិសន្ធិ បេ ។ ទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃទស្សនេនបហាតព្វធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលត្រេកអរ រីករាយ ចំពោះទស្សនេនបហាតព្វរាគៈ ទស្សនេនបហាតព្វរាគៈ កើតឡើង ព្រោះប្រារព្ធនូវទស្សនេនបហាតព្វរាគៈនោះ ទិដ្ឋិ… វិចិកិច្ឆា… ទស្សនេនបហាតព្វទោមនស្ស កើតឡើង បុគ្គលត្រេកអរ រីករាយចំពោះទស្សនេនបហាតព្វទិដ្ឋិ ទស្សនេនបហាតព្វរាគៈ កើតឡើង ព្រោះប្រារព្ធនូវទស្សនេនបហាតព្វទិដ្ឋិនោះ ទិដ្ឋិ… វិចិកិច្ឆា… ទស្សនេនបហាតព្វទោមនស្ស កើតឡើង វិចិកិច្ឆា កើតឡើង ព្រោះប្រារព្ធនូវវិចិកិច្ឆា ទិដ្ឋិ… ទោមនស្សកើតឡើង ទស្សនេនបហាតព្វទោមនស្ស កើតឡើង ព្រោះប្រារព្ធនូវទស្សនេនបហាតព្វទោមនស្ស ទិដ្ឋិ កើតឡើង វិចិកិច្ឆាកើតឡើង ។ ទស្សនេនបហាតព្វធម៌ ជាបច្ច័យនៃនទស្សនេនបហាតព្វធម៌ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណា នូវពួកទស្សនេនបហាតព្វក្កិលេស ដែលលះបង់ហើយ ដែលធ្លាប់សន្សំ ហើយ ក្នុងកាលមុន… ឃើញនូវពួកទស្សនេនបហាតព្វក្ខន្ធ ថាមិនទៀង… ដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយទស្សនេនបហាតព្វចិត្ត ដោយចេតោបរិយញ្ញាណ ពួកទស្សនេនបហាតព្វក្ខន្ធ ជាបច្ច័យនៃការពិចារណានូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្ម