ភាវនាទុកៈ អភិធម្មបិដក បដិច្ចវារៈ
ក្បាលទី 80 · ទំព័រ 404
ចុះ ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ ៧ ។ ចប់ ទស្សនទុកៈ ។ ភាវនាទុកៈ បដិច្ចវារៈ ភាវនាយបហាតព្វធម៌ ( ធម៌ដែលត្រូវលះដោយភាវនា ) អាស្រ័យនូវភាវនាយបហាតព្វធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ទស្សនទុកៈយ៉ាងណា ភាវនាទុកៈ បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ មិន មានការធ្វើឲ្យផ្សេងៗគ្នាទេ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ។ បេ ។ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ ភាវនាយបហាតព្វធម៌ អាស្រ័យនូវភាវនាយបហាតព្វធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈដែលច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធដែលច្រឡំដោយឧទ្ធច្ចៈ ។ នភាវនាយបហាតព្វធម៌ ( ធម៌ ដែលមិនត្រូវលះដោយភាវនា ) អាស្រ័យនូវនភាវនាយបហាតព្វធម៌ ទើប កើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈដែលច្រឡំដោយវិចិកិច្ឆា អាស្រ័យ នូវនភាវនាយបហាតព្វក្ខន្ធ ១ ជាអហេតុកៈផង នូវពួកខន្ធដែលច្រឡំដោយ វិចិកិច្ឆាផង រហូតដល់ពួកអសញ្ញសត្វ ។ សេចក្ដីបំប្រួញ ។