អភិធម្មបិដក បញ្ញាវារៈ
ក្នុងនហេតុប្បច្ច័យ មានវារៈ ២ ។ បេ ។ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ( ត្រង់ពួកខន្ធ ) ដែលច្រឡំដោយឧទ្ធច្ចៈ ក្នុងនហេតប្បច្ច័យជាបច្ចនីយៈ ក្នុងបច្ចយវារៈ មានវារៈ ៣ មោហៈ បណ្ឌិតគប្បីរើ ឡើងសំម្តែងចុះ វារៈទាំងអស់ ដូចគ្នានឹងទស្សនទុកៈដែរ ឯឧទ្ធច្ចបច្ចនិយៈ ទើបផ្សេងគ្នា ។ បញ្ញាវារៈ ភាវនាយបហាតព្វធម៌ ជាបច្ច័យនៃភាវនាយបហាតព្វធម៌ ដោយហេតុប្បច្ច័យ គឺពួកភាវនាយបហាតព្វហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ នភាវនាយបហាតព្វធម៌ ជាបច្ច័យ នៃនភាវនាយបហាតព្វធម៌ ដោយហេតុប្បច្ច័យ ។ សេចក្ដីបំប្រួញ ។ ភាវនាយបហាតព្វធម៌ ជាបច្ច័យនៃភាវនាយបហាតព្វធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលត្រេកអរ រីករាយនឹងភាវនាយបហាតព្វរាគៈ ភាវនាយបហាតព្វរាគៈ ព្រោះប្រារព្ធនូវភាវនាយបហាតព្វរាគៈនោះ… ឧទ្ធច្ចៈ… ភាវនាយបហាតព្វទោមនស្ស… ឧទ្ធច្ចៈកើតឡើងព្រោះប្រារព្ធនូវឧទ្ធច្ចៈ ភាវនាយបហាតព្វទោមនស្សកើតឡើង ភាវនាយបហាតព្វទោមនស្ស ប្រារព្ធនូវ ភាវនាយបហាតព្វទោមនស្ស… ឧទ្ធច្ចៈកើតឡើង ។ ភាវនាយបហាតព្វធម៌ ជាបច្ច័យនៃនភាវនាយបហាតព្វធម៌ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ( ឃើញ ) នូវពួកភាវនាយបហាតព្វក្កិលេស ដែលលះបង់ហើយ… នូវ ពួកកិលេស ដែលសង្កត់សង្កិនហើយ… ដែលសន្សំហើយ ក្នុងកាលមុន… ឃើញច្បាស់នូវពួកភាវនាយបហាតព្វក្ខន្ធ ថាមិនទៀង… ត្រេកអរ រីករាយ នភាវនាយបហាតព្វរាគៈ កើតឡើងព្រោះប្រារព្ធនូវភាវនាយបហាតព្វក្ខន្ធនោះ ទិដ្ឋិ… វិចិកិច្ឆា… នភាវនាយបហាតព្វទោមនស្ស កើតឡើង ពួកព្រះអរិយៈ ដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយភាវនាយបហាតព្វចិត្ត ដោយចេតោបរិយញ្ញាណ ពួកភាវនាយបហាតព្វក្ខន្ធ ជាបច្ច័យនៃការព