អភិធម្មបិដក បដិច្ចវារៈ
ទស្សនេនបហាតព្វហេតុកទុកៈ បដិច្ចវារៈ ទស្សនេនបហាតព្វហេតុកធម៌ ( ធម៌មានហេតុដែលត្រូវលះ ដោយទស្សនៈ ) អាស្រ័យនូវទស្សនេនបហាតព្វហេតុកធម៌ ( ធម៌មានហេតុ ដែលត្រូវលះដោយទស្សនៈ ) ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ ខន្ធ ៣ អាស្រ័យនូវខន្ធ ១ ជាទស្សនេនបហាតព្វហេតុកៈ នូវខន្ធ ២ ។ នទស្សនេនបហាតព្វហេតុកធម៌ ( ធម៌មានហេតុ ដែលមិនត្រូវលះដោយ ទស្សនៈ ) អាស្រ័យនូវទស្សនេនបហាតព្វហេតុកធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធជាទស្សនេនបហាតព្វហេតុកៈ ។ ទស្សនេនបហាតព្វហេតុកធម៌ក្តី នទស្សនេនបហាតព្វហេតុកធម៌ ក្តី អាស្រ័យនូវទស្សនេនបហាតព្វហេតុកធម៌ ទើបកើតឡើង ព្រោះហេតប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ជាទស្សនេនបហាតព្វហេតុកៈ នូវខន្ធ ២ ។ នទស្សនេនបហាតព្វហេតុកធម៌ អាស្រ័យនូវនទស្សនេនបហាតព្វហេតុកធម៌ ទើបកើតឡើង ព្រោះហេតប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ ១ ជានទស្សនេនបហាតព្វហេតុកៈ នូវខន្ធ ២ … ចិត្តសមុដ្ឋានរូប អាស្រ័យនូវមោហៈ ដែលប្រកបដោយវិចិកិច្ឆា ក្នុងខណៈនៃបដិសន្ធិ រហូតដល់ពួកមហាភូត ជា ខាងក្នុង ។ ទស្សនេនបហាតព្វហេតុកធម៌ អាស្រ័យនូវនទស្សនេនបហាតព្វហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវមោហៈ ដែលប្រកបដោយវិចិកិច្ឆា ។ ទស្សនេនបហាតព្វហេតុកធម៌ក្តី នទស្សនេនបហាតព្វហេតុកធម៌ក្តី អាស្រ័យនូវនទស្សនេនបហាតព្វហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវមោហៈ ដែលប្រកបដោយវិចិកិច្ឆា ។