អភិធម្មបិដក បញ្ញាវារៈ
នទស្សនេនបហាតព្វហេតុកៈ ជាអហេតុកៈ នឹងខន្ធ ២ … ក្នុងខណៈនៃ អហេតុកប្បដិសន្ធិ មោហៈដែលប្រកបដោយឧទ្ធច្ចៈ លាយឡំនឹងពួកខន្ធ ដែលប្រកបដោយឧទ្ធច្ចៈ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ២ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៦ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៦ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៦ ក្នុងនកម្មប្បច្ច័យ មានវារៈ ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៦ ក្នុងនឈានប្បច្ច័យ មានវារៈ ១ ក្នុង នមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៦ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៤ ព្រោះហេតុប្បច្ច័យ… ក្នុង នបុរេជាតប្បច្ច័យ មានវារៈ ៤ ។ បេ ។ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៤ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ២ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្តរប្បច្ច័យ មានវារៈ ២ ក្នុងវិបាកប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ សម្បយុត្តវារៈ ដូចគ្នានឹងសំសដ្ឋវារៈដែរ ។ បញ្ញាវារៈ ទស្សនេនបហាតព្វហេតុកធម៌ ជាបច្ច័យនៃទស្សនេនបហាតព្វហេតុកធម៌ ដោយហេតុប្បច្ច័យ គឺពួកទស្សនេនបហាតព្វហេតុកហេតុ ជា បច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ មូល គឺពួកទស្សនេនបហាតព្វហេតុកហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ។ មូល គឺពួកទស្សនេនបហាតព្វហេតុកហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ នទស្សនេនបហាតព្វហេតុកធម៌ ជាបច្ច័យនៃនទស្សនេនបហាតព្វហេតុកធម៌ ដោយហេតុប្បច្ច័យ គឺពួកនទស្សនេនបហាតព្វហេតុកហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ មោហៈ ដែលប្រកបដោយ វិចិក