ភាវនាយហាតព្វហេតុកទុកៈ អភិធម្មបិដក បដិច្ចវារៈ
ក្បាលទី 80 · ទំព័រ 439
ភាវនាយហាតព្វហេតុកទុកៈ បដិច្ចវារៈ ភាវនាយបហាតព្វហេតុកធម៌ ( ធម៌មានហេតុដែលត្រូវលះ ដោយភាវនា ) អាស្រ័យនូវភាវនាយបហាតព្វហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ជាភាវនាយបហាតព្វហេតុកៈ នូវខន្ធ ២ ។ បដិច្ចវារៈក្តី សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងទស្សនេនបហាតព្វហេតុកទុកៈដែរ មោហៈ ដែលប្រកបដោយឧទ្ធច្ចៈ បណ្ឌិតគប្បីតម្កល់ទុកក្នុងទីនៃមោហៈ ដែលប្រកបដោយវិចិកិច្ឆា ចុះ ។ បញ្ញាវារៈ ភាវនាយបហាតព្វហេតុកធម៌ ជាបច្ច័យនៃភាវនាយបហាតព្វហេតុកធម៌ ដោយហេតុប្បច្ច័យ ។ វារៈទាំង ៦ ប្រហែលគ្នានឹងទស្សនេនបហាតព្វហេតុកៈដែរ ។