អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 80 · ទំព័រ 439

ភាវនាយបហាតព្វហេតុកធម៌ ជាបច្ច័យនៃភាវនាយបហាតព្វហេតុកធម៌ ដោយអារម្មណប្បច្ច័យ ។ បណ្ឌិតប្រារព្ធនូវវារៈទាំង ៣ ឲ្យ ប្រហែលគ្នានឹងទស្សនេនបហាតព្វហេតុកទុកៈ ។ នភាវនាយបហាតព្វហេតុកធម៌ ជាបច្ច័យនៃនភាវនាយបហាតព្វហេតុកធម៌ ដោយអារម្មណប្បច្ច័យ គឺនូវទាន… នូវសីល… បុគ្គលធ្វើនូវឧបោសថកម្ម ហើយពិចារណានូវអំពើ នោះ ត្រេកអរ រីករាយ រាគៈជានភាវនាយបហាតព្វហេតុកៈ កើតឡើង ព្រោះប្រារព្ធនូវអំពើនោះ ទិដ្ឋិ… វិចិកិច្ឆា… ទោមនស្សជានភាវនាយបហាតព្វហេតុកៈ កើតឡើង ដែលខ្លួនសន្សំហើយ ក្នុងកាលមុន… អំពីឈាន… ពួកព្រះអរិយៈចេញអំពីមគ្គ ។ បេ ។ ជាបច្ច័យនៃការពិចារណានូវផល ដោយ អារម្មណប្បច្ច័យ ពួកព្រះអរិយៈឃើញច្បាស់នូវកិលេសជានភាវនាយបហាតព្វហេតុកៈ ដែលលះបង់ហើយ… ក្នុងកាលមុន… នូវចក្ខុ… នូវវត្ថុ… នូវ ពួកខន្ធ ជានភាវនាយបហាតព្វហេតុកៈផង នូវមោហៈផង ថាមិនទៀង… ឃើញច្បាស់ ត្រេកអរ រីករាយ រាគៈ ជានភាវនាយបហាតព្វហេតុកៈ កើតឡើង ព្រោះប្រារព្ធនូវអំពើនោះ ទិដ្ឋិ… វិចិកិច្ឆា… ទោមនស្ស ជានភាវនាយបហាតព្វហេតុកៈ កើតឡើង ដោយទិព្វចក្ខុ ។ បេ ។ ជាបច្ច័យនៃការ ពិចារណានូវអនាគតំសញ្ញាណផង នូវមោហៈផង ដោយអារម្មណប្បច្ច័យ ។ នភាវនាយបហាតព្វហេតុកធម៌ជាបច្ច័យនៃភាវនាយបហាតព្វហេតុកធម៌ ដោយ អារម្មណប្បច្ច័យ គឺនូវទាន… នូវសីល។ បេ ។ នូវឈាន… នូវចក្ខុ… នូវវត្ថុ… ត្រេកអរ រីករាយនឹងពួកខន្ធ ជានភាវនាយបហាតព្វហេតុកៈផង នឹងមោហៈផង រាគៈជាភាវនាយបហាតព្វហេតុកៈ កើតឡើង ព្រោះប្រារព្ធនូវ អំពើនោះ ឧទ្ធច្ចៈ… ទោមនស្សជាភាវនាយបហាតព្វហេតុកៈ កើតឡើង ។