សវិតក្កទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 80 · ទំព័រ 445

បច្ឆាជាតប្បច្ច័យ មានវារៈ ៣ ជាបច្ច័យដោយអាសេវនប្បច្ច័យ មានវារៈ ៩ ជាបច្ច័យដោយកម្មប្បច្ច័យ ឯនានាខណិកៈ បណ្ឌិតបានក្នុងហេតុនៃកិរិយា ចែកនូវនភាវនាយបហាតព្វធម៌ ។ … ជាបច្ច័យដោយនោវិគតប្បច្ច័យ ។ សេចក្ដីបំប្រួញ ។ ទស្សនេនបហាតព្វហេតុកៈយាងណា ភាវនាយបហាតព្វហេតុកប្បច្ច័យក្តី បច្ចនីយៈក្តី វិភាគៈក្តី គណនាក្តី ក៏យាងនោះដែរ មិនមាន ការធ្វើឲ្យផ្សេងៗគ្នាឡើយ ។ នទស្សនេនបហាតព្វធម៌ ( ជាបច្ច័យ ) នៃ នទស្សនេនបហាតព្វធម៌… ឆន្ទរាគៈ ក្នុងភណ្ឌៈរបស់ខ្លួន បណ្ឌិតគប្បីធ្វើ ដោយវត្ថុរបស់បុគ្គលដទៃ ។ ភាវនាយបហាតព្វធម៌ ( ជាបច្ច័យ ) នៃ នភាវនាយបហាតព្វធម៌… ឆន្ទរាគៈ ក្នុងភណ្ឌៈរបស់ខ្លួន បណ្ឌិតគប្បីធ្វើ ដោយវត្ថុរបស់បុគ្គលដទៃ ។ ចប់ ភាវនាយបហាតព្វហេតុកទុកៈ ។ សវិតក្កទុកៈ បដិច្ចវារៈ សវិតក្កធម៌ ( ធម៌ដែលប្រកបដោយសេចក្តីត្រិះរិះ ) អាស្រ័យ នូវសវិតក្កធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ដែលប្រកបដោយវិតក្កៈ នូវខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ អវិតក្កធម៌ ( ធម៌ដែលមិនមានសេចក្តីត្រិះរិះ ) អាស្រ័យនូវសវិតក្កធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺវិតក្កៈផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយវិតក្កៈ ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ សវិតក្កធម៌ក្តី អវិតក្កធម៌ក្តី អាស្រ័យនូវសវិតក្កធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ផង វិតក្កៈផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវខន្ធ ១ ដែលប្រកបដោយវិតក្កៈ ក្នុងខណៈនៃបដិសន្ធិ ។