អភិធម្មបិដក បច្ចយវារៈ

ក្បាលទី 80 · ទំព័រ 451

បច្ចយវារៈ សវិតក្កធម៌ ពឹងផ្អែកនឹងសវិតក្កធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មានវារៈ ៣ ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ អវិតក្កធម៌ពឹងផ្អែក នឹងអវិតក្កធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងអវិតក្កក្ខន្ធ ១ នឹងខន្ធ ២ … ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងវិតក្កៈ ខន្ធ ៣ ក្តី កដត្តារូបក្តី ពឹងផ្អែកនឹងអវិតក្កក្ខន្ធ ១ ក្នុង ខណៈនៃបដិសន្ធិ នឹងខន្ធ ២ … កដត្តារូប ពឹងផ្អែកនឹងវិតក្កៈ ក្នុងខណៈនៃ បដិសន្ធិ វត្ថុពឹងផ្អែកនឹងពួកខន្ធ ពួកខន្ធពឹងផ្អែកនឹងវត្ថុ វត្ថុពឹងផ្អែកនឹងវិតក្កៈ វិតក្កៈពឹងផ្អែកនឹងវត្ថុ មហាភូត ៣ ពឹងផ្អែកនឹងមហាភូត ១ ។ បេ ។ ពួក អវិតក្កក្ខន្ធ ពឹងផ្អែកនឹងវត្ថុ វិតក្កៈពឹងផ្អែកនឹងវត្ថុ ។ សវិតក្កៈ ពឹងផ្អែកនឹង អវិតក្កៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែក នឹងវិតក្កៈ ពួកសវិតក្កក្ខន្ធពឹងផ្អែកនឹងវត្ថុ ក្នុងបដិសន្ធិកាល មានវារៈ ២ ។ សវិតក្កធម៌ក្តី អវិតក្កធម៌ក្តី ពឹងផ្អែកនឹងអវិតក្កធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងវិតក្កៈ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងវិតក្កៈ ចិត្តសមុដ្ឋានរូបពឹងផ្អែកនឹងពួកមហាភូត ពួកសវិតក្កក្ខន្ធ ពឹងផ្អែកនឹងវត្ថុចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត វិតក្កៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ… ( ខន្ធទាំងឡាយ ) ក្នុងបដិសន្ធិកាល ប្រហែលគ្នានឹងក្នុងបវត្តិកាលដែរ ។