អភិធម្មបិដក សំសដ្ឋវារៈ

ក្បាលទី 80 · ទំព័រ 453

ជាអហេតុកៈផងចុះ ឯមោហៈ បណ្ឌិតគប្បីរើឡើង បញ្ញាទាំងឡាយប្រហែល គ្នានឹងហេតុប្បច្ច័យក្នុងបដិច្ចវារៈដែរ វិញ្ញាណ ៥ ជារបស់លើសមានមោហៈ និងវិតក្កៈ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៩ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ ៣ ។ បេ ។ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ ៣ ក្នុងនបុរេជាតប្បច្ច័យ មាន វារៈ ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មាន វារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ ១ ក្នុង នឈានប្បច្ច័យ មានវារៈ ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ការរាប់ទាំងពីរយាង ក្រៅនេះក្តី និស្សយវារៈក្តី បណ្ឌិតគប្បីធ្វើយាងនេះចុះ ។ សំសដ្ឋវារៈ សវិតក្កធម៌ លាយឡំនឹងសវិតក្កធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ លាយឡំនឹងសវិតក្កក្ខន្ធ ១ នឹងខន្ធ ២ … ក្នុង ខណៈនៃបដិសន្ធិ។ អវិតក្កធម៌លាយឡំនឹងសវិតក្កធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺវិតក្កៈ លាយឡំនឹងពួកសវិតក្កក្ខន្ធ ។ សវិតក្កធម៌ក្តី អវិតក្កធម៌ក្តី លាយឡំនឹងសវិតក្កធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ ខន្ធ ៣ ក្តី វិតក្កៈក្តី លាយឡំនឹងសវិតក្កក្ខន្ធ ១ នឹងខន្ធ ២ … ក្នុងខណៈ នៃបដិសន្ធិ ។ បេ ។ អវិតក្កធម៌លាយឡំនឹងអវិតក្កធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ លាយឡំនឹងអវិតក្កក្ខន្ធ ១ ក្នុងខណៈនៃបដិសន្ធិ ។