អភិធម្មបិដក បញ្ញាវារៈ
ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៦ ក្នុងនកម្មប្បច្ច័យ មានវារៈ ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៦ ក្នុងនឈានប្បច្ច័យ មានវារៈ ១ ក្នុង នមគ្គប្បច្ច័យ មានវារៈ ៦ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៦ ។ ការរាប់ទាំងពីរយាង ក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិត គប្បីធ្វើយាងនេះ ។ បញ្ញាវារៈ សវិតក្កធម៌ ជាបច្ច័យនៃសវិតក្កធម៌ ដោយហេតុប្បច្ច័យ គឺ ពួកហេតុដែលប្រកបដោយវិតក្កៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយ ហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ សវិតក្កធម៌ជាបច្ច័យនៃអវិតក្កធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុដែលប្រកបដោយវិតក្កៈ ជាបច្ច័យនៃវិតក្កៈ ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ មូល គឺពួកហេតុ ដែលប្រកបដោយវិតក្កៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ផង នៃវិតក្កៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈ នៃបដិសន្ធិ ។ បេ ។ អវិតក្កធម៌ ជាបច្ច័យនៃអវិតក្កធម៌ ដោយហេតុប្បច្ច័យ ពួកហេតុដែលមិនមានវិតក្កៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្ត សមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ បេ ។ សវិតក្កធម៌ជាបច្ច័យនៃសវិតក្កធម៌ ដោយអារម្មណប្បច្ច័យ គឺពួកសវិតក្កក្ខន្ធ ប្រារព្ធនូវពួកសវិតក្កក្ខន្ធ ទើបកើតឡើង ។ មូល គឺពួក អវិតក្កក្ខន្ធក្តី វិតក្កៈក្តី ប្រារព្ធនូវពួកសវិតក្កក្ខន្ធទើបកើតឡើង ។ មូល គឺពួកស វិតក្កក្ខន្ធក្តី វិតក្កៈក្តី ប្រារព្ធនូវពួកសវិតក្កក្ខន្ធ ទើបកើតឡើង ។ អវិតក្កៈធម៌ ជាបច្ច័យនៃអវិតក្កធម៌ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈចេញ អំពីឈាន ដែលមិនមានវិតក្កៈ ហើយពិចារណានូវឈាន ដែលមិនមាន វិតក្កៈ ចេញអំពីម