សប្បីតិកទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 80 · ទំព័រ 472

មានការធ្វើផ្សេងៗគ្នាទេ វារៈ ៤ ក្នុងមគ្គប្បច្ច័យក្នុងទីនេះ បណ្ឌិតគប្បីធ្វើ ចុះ នេះជាការធ្វើឲ្យផ្សេងៗគ្នាក្នុងសវិចារៈទុកៈ ។ ចប់ សវិចារៈទុកៈ ។ សប្បីតិកទុកៈ បដិច្ចវារៈ សប្បីតិកធម៌ ( ធម៌ប្រកបដោយបីតិ ) អាស្រ័យនូវសប្បីតិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ដែលប្រកបដោយបីតិ នូវខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ អប្បីតិកធម៌ ( ធម៌មិនមានបីតិ ) អាស្រ័យនូវសប្បីតិកធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺបីតិផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវពួកខន្ធប្រកបដោយ បីតិ ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ សូម្បីតិកធម៌ក្តី អប្បីតិកធម៌ក្តី អាស្រ័យ នូវសប្បីតិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី បីតិក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវសប្បីតិកក្ខន្ធ ១ នូវខន្ធ ២ … ក្នុងខណៈ នៃបដិសន្ធិ ។ បេ ។ អប្បីតិកធម៌ អាស្រ័យនូវអប្បីតិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអប្បីតិកក្ខន្ធ ១ ចិត្តសមុដ្ឋានរូប អាស្រ័យនូវបីតិ ខន្ធ ៣ ក្តី កដត្តារូបក្តី អាស្រ័យនូវអប្បីតិកក្ខន្ធ ១ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ ២ … កដត្តារូប អាស្រ័យនូវបីតិ វត្ថុអាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ វត្ថុអាស្រ័យ នូវបីតិ បីតិអាស្រ័យនូវវត្ថុ អាស្រ័យនូវមហាភូត ១ ។ សវិតក្កទុកៈ ក្នុងវារៈទាំងពួងយាងណា សប្បីតិកទុកៈ បណ្ឌិតគប្បីធ្វើ យាងនោះ មានបវត្តិបដិសន្ធិ ក្នុងវារៈទាំងពួង មានបញ្ញា ៩ ។