អភិធម្មបិដក បញ្ញាវារៈ
សប្បីតិកធម៌លាយឡំនឹងសប្បីតិកធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៦ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៦ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ ៦ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៦ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៦ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៦ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៦ ក្នុងនកម្មប្បច្ច័យ មានវារៈ ៤ ក្នុង នវិបាកប្បច្ច័យ មានវារៈ ៦ ក្នុងនឈានប្បច្ច័យ មានវារៈ ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ ៦ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៦ ។ ការរាប់ទាំង ២ យាង ក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយាងនេះចុះ ។ បញ្ញាវារៈ សប្បីតិកធម៌ ជាបច្ច័យនៃសប្បីតិកធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុប្រកបដោយបីតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ សប្បីតិកធម៌ ជាបច្ច័យនៃអប្បីតិកធម៌ ដោយ ហេតុប្បច្ច័យ គឺពួកហេតុប្រកបដោយបីតិ ជាបច្ច័យនៃបីតិផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ មូល គឺ ពួកហេតុប្រកបដោយបីតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃបីតិផង នៃ ពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ សប្បីតិកធម៌ ជាបច្ច័យនៃអប្បីតិកធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុមិន មានបីតិជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ ហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ បេ ។