បីតិសហគតទុកៈ អភិធម្មបិដក បដិច្ចវារៈ
ក្បាលទី 80 · ទំព័រ 492
ដោយអារម្មណប្បច្ច័យ ជាបច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយ ឧបនិស្សយប្បច្ច័យ ជាបច្ច័យដោយបុរេជាតប្បច្ច័យ ។ ការរាប់នូវបច្ចនីយវិភង្គ ប្រហែលគ្នានឹងសវិតក្កទុកៈ ប្រសិនបើ មិនសមទេ បណ្ឌិតគប្បីពិចារណា ចំពោះអនុលោមនេះ ហើយរាប់ចុះ ការរាប់ទាំងពីរយាងក្រៅនេះ បណ្ឌិតគប្បីរាប់ ផងចុះ ។ ចប់ សប្បីតិកទុកៈ ។ បីតិសហគតទុកៈ បដិច្ចវារៈ ធម៌ដែលប្រកបដោយបីតិ អាស្រ័យនូវធម៌ដែលប្រកបដោយ បីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវខន្ធ ១ ដែល ប្រកបដោយបីតិ នូវខន្ធ ២ ។ បីតិសហគតទុកៈ ប្រហែលគ្នានឹង សប្បីតិកទុកៈ បណ្ឌិតគប្បីឲ្យពិស្តារ យាងនោះចុះ មិនមានការធ្វើផ្សេងៗគ្នា ទេ អាមសនៈក៏មិនមានផ្សេងគ្នាដែរ ។ ចប់ បីតិសហគតទុកៈ ។