សុខសហគតទុកៈ អភិធម្មបិដក បដិច្ចវារៈ
សុខសហគតទុកៈ បដិច្ចវារៈ សុខសហគតធម៌ ( ធម៌ដែលប្រព្រឹត្តទៅជាមួយនឹងសុខ ) អាស្រ័យនូវសុខសហគតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ អាស្រ័យនូវសុខសហគតក្ខន្ធ ១ ( ខន្ធ ១ ដែលប្រព្រឹត្តទៅជាមួយនឹង សុខ ) ខន្ធ ១ អាស្រ័យនូវខន្ធ ២ មានបដិសន្ធិ ។ នសុខសហគតធម៌ ( ធម៌ដែលមិនប្រព្រឹត្តទៅជាមួយនឹងសុខ ) អាស្រ័យនូវសុខសហគតធម៌ ( ធម៌ដែលប្រព្រឹត្តទៅជាមួយនឹងសុខ ) ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺសុខក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវពួកសុខសហគតក្ខន្ធ ។ អនុលោមប្បដិច្ចវារៈនៃសប្បីតិកទុកៈយាងណា សុខសហគតទុកៈ បណ្ឌិតគប្បីឲ្យ ពិស្តារ យាងនោះចុះ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ។ បេ ។ ក្នុងបុរេជាតប្បច្ច័យ មានវារៈ ៦ ក្នុងអាសេវនប្បច្ច័យ មានវារៈ ៦ ក្នុងកម្មប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សុខសហគតធម៌អាស្រ័យនូវសុខសហគតធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ ២ អាស្រ័យនូវសុខសហគតក្ខន្ធ ១ ជាអហេតុកៈ នូវខន្ធ ២ ។ មូល គឺសុខក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវ ពួកសុខសហគតក្ខន្ធ ជាអហេតុកៈ ។ សុខសហគតធម៌ក្តី នសុខសហគតធម៌ក្តី អាស្រ័យនូវសុខសហគតធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ ២ សុខផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវសុខសហគតក្ខន្ធ ១ ជាអហេតុកៈ នូវខន្ធ ២ ។ នសុខសហគតធម៌ អាស្រ័យនូវនសុខសហគតធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ ៣ ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវនសុខសហគតក្ខន្ធ ១ ជាអហេតុកៈ នូវខន្ធ ២ … ចិត្តសមុដ្ឋានរូប អាស្រ័យនូវសុខ ជាអហេតុកៈ ខន្ធ ៣ ក្តី កដត្តារូបក្តី អាស្រ័យនូវនសុខសហគតក្ខន្ធ ១ ក្នុងខណៈនៃអហេតុក