អភិធម្មបិដក បញ្ញាវារៈ
ការរាប់ទាំងពីរយាងក្រៅនេះយាងនេះឯង ។ ឯសហជាតវារៈ ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ បវត្តិក្តី បដិសន្ធិក្តី ក្នុង បច្ចយវារៈ បណ្ឌិត គប្បីឲ្យពិស្តារ ដូចជាក្នុងសប្បីតិកទុកប្បច្ចយវារប្បច្ចនិយៈ ឯវត្ថុក្នុងបវត្តិកាល បណ្ឌិតគប្បីឲ្យ ពិស្តារ ដូចជាក្នុងសប្បីតិកទុកៈ មានមោហៈតែមួយគត់ ។ និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បី ធ្វើឲ្យដូចជាសប្បីតិកទុកៈចុះ ។ បញ្ញាវារៈ សុខសហគតធម៌ ជាបច្ច័យនៃសុខសហគតធម៌ ដោយហេតប្បច្ច័យ មានវារៈ ៤ ។ ក្នុងអារម្មណប្បច្ច័យក្តី ក្នុងអធិបតិប្បច្ច័យក្តី ប្រហែលគ្នានឹងសប្បីតិកទុកៈដែរ មានការធ្វើឲ្យផ្សេងៗគ្នា តែត្រង់ពាក្យថា សុខៈ ។ សុខសហគតធម៌ ជាបច្ច័យនៃសុខសហគតធម៌ ដោយអនន្តរប្បច័្ចយ គឺពួកសុខសហគតក្ខន្ធមុនៗ ជាបច្ច័យនៃពួកសុខសហគតក្ខន្ធ ក្រោយៗ ដោយអនន្តរប្បច្ច័យ ។ មូល គឺពួកសុខសហគតក្ខន្ធមុនៗ ជាបច្ច័យ នៃនសុខសហគតធម៌ក្រោយៗ ដោយអនន្តរប្បច្ច័យ ចុតិចិត្ត ដែល ប្រព្រឹត្តទៅជាមួយនឹងសុខ ជាបច្ច័យនៃឧបបត្តិចិត្តដែលមិនប្រព្រឹត្តទៅជាមួយនឹង សុខ ភវង្គដែលប្រព្រឹត្តទៅជាមួយនឹងសុខ ( ជាបច្ច័យ ) នៃអាវជ្ជនៈ កាយវិញ្ញាណដែលប្រព្រឹត្តទៅជាមួយនឹងសុខ ( ជាបច្ច័យ ) នៃវិបាកមនោធាតុ វិបាកមនោវិញ្ញាណធាតុដែលប្រព្រឹត្តទៅជាមួយនឹងសុខ ( ជាបច្ច័យ ) នៃកិរិយាមនោវិញ្ញាណធាតុ ភវង្គ ដែលប្រព្រឹត្តទៅជាមួយនឹងសុខ ( ជាបច្ច័យ ) នៃភវង្គ ដែលមិនប្រព្រឹត្តទៅជាមួយនឹងសុខ កុសលាកុសល ដែលប្រព្រឹត្តទៅជាមួយនឹងសុខ ( ជាបច្ច័យ ) នៃវុដ្ឋានៈ ដែលមិនប្រព្រឹត្ត ទៅជាមួយនឹងសុខ កិរិយា ( ជាបច្ច័យ ) នៃវុដ្ឋានៈ ផល ជាបច្ច័យនៃ វុដ្ឋានៈ ដោយអនន្តរប្បច្ច័យ ។