ឧបេក្ខាសហគតទុកៈ អភិធម្មបិដក បដិច្ចវារៈ
។ បច្ចនីយវិភង្គក្តី ការរាប់ក្តី ប្រហែលគ្នានឹងសប្បីតិកទុកៈ បណ្ឌិត គប្បីធ្វើយាងនោះចុះ ប្រសិនបើមានសេចក្តីសង្ស័យ បណ្ឌិតគប្បីមើលអនុលោម ហើយរាប់ផងចុះ ។ ចប់ សុខសហគតទុកៈ ។ ឧបេក្ខាសហគតទុកៈ បដិច្ចវារៈ ឧបេក្ខាសហគតធម៌ ( ធម៌ដែលប្រព្រឹត្តទៅជាមួយនឹង ឧបេក្ខា ) អាស្រ័យនូវឧបេក្ខាសហគតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ អាស្រ័យនូវឧបេក្ខាសហគតក្ខន្ធ ១ នូវខន្ធ ២ … ក្នុងខណៈនៃ បដិសន្ធិ ។ បេ ។ នឧបេក្ខាសហគតធម៌អាស្រ័យនូវឧបេក្ខាសហគតធម៌ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺឧបេក្ខាផង ចិត្តសមុដ្ឋានរូបផង អាស្រ័យ នូវពួកឧបេក្ខាសហគតក្ខន្ធ មានបដិសន្ធិ ។ ឧបេក្ខាសហគតធម៌ក្តី នឧបេក្ខាសហគតធម៌ក្តី អាស្រ័យនូវឧបេក្ខាសហគតធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ២ ផង ឧបេក្ខាផង ចិត្តសមុដ្ឋានរូបផង អាស្រ័យ នូវឧបេក្ខាសហគតក្ខន្ធ ១ នូវខន្ធ ២ … មានបដិសន្ធិ ។ នឧបេក្ខាសហគតធម៌ អាស្រ័យនូវនឧបេក្ខាសហគតធម៌ ទើបកើតឡើង ព្រោះហេ- តប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវឧបេក្ខាសហគតក្ខន្ធ ១ នូវខន្ធ ២ … ចិត្តសមុដ្ឋានរូប អាស្រ័យនូវឧបេក្ខា ខន្ធ ៣ ក្តី កដត្តារូប ក្តី អាស្រ័យនូវនឧបេក្ខាសហគតក្ខន្ធ ១ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ ២ … កដត្តារូបអាស្រ័យនូវឧបេក្ខា វត្ថុអាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវ វត្ថុ វត្ថុអាស្រ័យនូវឧបេក្ខា ឧបេក្ខាអាស្រ័យនូវវត្ថុ អាស្រ័យនូវមហាភូត ១ ក្នុងខណៈនៃបដិសន្ធិ។