អភិធម្មបិដក បច្ចយវារៈ

ក្បាលទី 80 · ទំព័រ 507

មានវារៈ ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងនអនន្តរប្បច្ច័យ មាន វារៈ ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ ៩ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មាន វារៈ ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ ១ ក្នុងនឈានប្បច្ច័យ មានវារៈ ៩ ក្នុងនមគ្គប្បច្ច័យ មានវារៈ ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុង នវិប្បយុត្តប្បច្ច័យ មានវារៈ ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ការរាប់ទាំងពីរក្រៅនេះក្តី សហជាតវារៈក្តី បណ្ឌិតគប្បីធ្វើយាងនេះចុះ ។ បច្ចយវារៈ ឧបេក្ខាសហគតធម៌ ពឹងផ្អែកនឹងឧបេក្ខាសហគតធម៌ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ពឹងផ្អែកនឹងឧបេក្ខាសហគតក្ខន្ធ ១ នឹងខន្ធ ២ … មានបដិសន្ធិ ។ ឧបេក្ខាសហគតទុកៈនេះ ដូចជាសវិតក្កទុកៈដែរ ។ ក្នុង បច្ចយវារៈ មានតែការធ្វើឲ្យផ្សេងៗគ្នាថា ឧបេក្ខាប៉ុណ្ណោះ ។ បណ្ឌិតគប្បីធ្វើជាបញ្ញា ៩ មានបដិសន្ធិផង បវត្តិផង វត្ថុ ផង ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងបច្ច័យទាំងអស់សុទ្ធតែមានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។