អភិធម្មបិដក សំសដ្ឋវារៈ
ដោយឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ ។ បេ ។ ឯបកតូបនិស្ស័យ គឺភាវនាយបហាតព្វរាគៈ… ទោសៈ មោហៈ មានះ… សេចក្តីប្រាថ្នាជាបច្ច័យនៃភាវនាយបហាតព្វរាគៈ ទោសៈ មោហៈ មានះនិងសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ ។ ភាវនាយបហាតព្វធម៌ជាបច្ច័យនៃនភាវនាយបហាតព្វធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ ។ បេ ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវភាវនាយបហាតព្វរាគៈ ហើយឲ្យនូវ ទាន ។ បេ ។ ញ៉ាំងសមាបត្តិ ឲ្យកើតឡើង សម្លាប់នូវសត្វ ។ បេ ។ បំបែក នូវសង្ឃ នូវភាវនាយបហាតព្វទោសៈ… នូវមោហៈ… នូវមានះ… បុគ្គល អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យនូវទាន ។ បេ ។ ញ៉ាំងសមាបត្តិ ឲ្យកើតឡើង សម្លាប់នូវសត្វ ។ បេ ។ បំបែកនូវសង្ឃ ភាវនាយបហាតព្វរាគៈ ។ បេ ។ សេចក្តីប្រាថ្នា ( ជាបច្ច័យ ) នៃសទ្ធា ។ បេ ។ បញ្ញា ជាបច្ច័យនៃ នភាវនាយបហាតព្វរាគៈ ទោសៈ មោហៈ ទិដ្ឋិ សេចក្តីប្រាថ្នា កាយិកសុខ កាយិកទុក្ខ មគ្គ ផល និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ ។ នភាវនាយបហាតព្វធម៌ ជាបច្ច័យនៃនភាវនាយបហាតព្វធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និង បកតូបនិស្ស័យ ។ បេ ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយ ឲ្យនូវទាន ។ បេ ។ ញ៉ាំងសមាបត្តិ ឲ្យកើតឡើង ប្រកាន់នូវទិដ្ឋិ នូវសីល… បុគ្គលអាស្រ័យនូវបញ្ញា នភាវនាយបហាតព្វរាគៈ ទោសៈ មោហៈ មានះ