អភិធម្មបិដក បញ្ញាវារៈ
ក្នុងនហេតុប្បច្ច័យ មានវារៈ ៦ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៦ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៦ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៦ ក្នុងនកម្មប្បច្ច័យ មានវារៈ ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៦ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៦ ។ ការរាប់ពីរយាង ក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយាងនេះចុះ ។ បញ្ញាវារៈ ឧបេក្ខាសហគតធម៌ ជាបច្ច័យនៃឧបេក្ខាសហគតធម៌ ដោយ ហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយឧបេក្ខា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ មានបដិសន្ធិ ។ បញ្ញា ៤ ដូចជា ( បញ្ញា ) នៃសវិតក្កទុកៈ យាងនេះឯង ។ ឧបេក្ខាសហគតធម៌ ជាបច្ច័យនៃឧបេក្ខាសហគតធម៌ ដោយ អារម្មណប្បច្ច័យ ។ … ជាបច្ច័យដោយអធិបតិប្បច្ច័យ ។ សប្បីតិកទុកៈ យាងណា អារម្មណ៍ក្តី អធិបតិក្តី បណ្ឌិតគប្បីឲ្យពិស្តារ យាងនោះចុះ មាន សេចក្តីផ្សេងគ្នាតែពាក្យថា ឧបេក្ខាប៉ុណ្ណេះ ។ ឧបេក្ខាសហគតធម៌ ជាបច្ច័យនៃឧបេក្ខាសហគតធម៌ ដោយ អនន្តរប្បច្ច័យ គឺពួកឧបេក្ខាសហគតក្ខន្ធមុនៗ ជាបច្ច័យនៃពួកឧបេក្ខាសហគតក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ ។ ឧបេក្ខាសហគតធម៌ ជាបច្ច័យនៃ ឧបេក្ខាសហគតធម៌ ដោយអនន្តរប្បច្ច័យ គឺពួកឧបេក្ខាសហគតក្ខន្ធមុនៗ ជាបច្ច័យ នៃឧបេក្ខាក្រោយៗ ដោយអនន្តរប្បច្ច័យ ចុតិចិត្តដែលប្រកបដោយ ឧបេក្ខា ជា ( បច្ច័យ ) នៃឧបបត្តិចិត្តដែលមិនប្រកបដោយឧបេក្ខា អាវជ្ជនៈ ( ជាបច្ច័យ ) នៃពួកខន្ធ ដែលមិនប្រកបដោយឧបេក្ខា វិបាកមនោធាតុ ( ជាបច្ច័យ ) នៃវិបាកមនោវិញ្ញាណធាតុ ដែលមិនប្រកបដោយ ឧបេក្ខា ភវង្គៈដែលប្រកបដោយឧបេក្ខា ( ជាបច្ច័យ ) នៃភវង្គៈ ដែលមិន ប្រកបដោយឧបេក្ខា កុសលាកុសលដ