កាមាវចរទុកៈ អភិធម្មបិដក បដិច្ចវារៈ
កាមាវចរទុកៈ បដិច្ចវារៈ កាមាវចរធម៌ អាស្រ័យនូវកាមាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវកាមាវចរក្ខន្ធ ១ គឺបដិសន្ធិ… នូវមហាភូត ១ ។ សេចក្តីបំប្រួញ ។ នកាមាវចរធម៌ អាស្រ័យនូវកាមាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ ពួកនកាមាវចរក្ខន្ធ អាស្រ័យនូវវត្ថុ ក្នុងខណៈនៃបដិសន្ធិ ។ កាមាវចរធម៌ក្តី នកាមាវចរធម៌ក្តី អាស្រ័យនូវកាមាវចរធម៌ ទើបកើតឡើង ព្រោះហេតប្បច្ច័យ គឺពួកនកាមាវចរក្ខន្ធ អាស្រ័យនូវវត្ថុ កដត្តារូប អាស្រ័យនូវពួក មហាភូត ក្នុងខណៈនៃបដិសន្ធិ ។ នកាមាវចរធម៌អាស្រ័យនូវនកាមាវចរធម៌ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវនកាមាវចរក្ខន្ធ ១ នូវខន្ធ ២ … ក្នុងខណៈនៃបដិសន្ធិ។ កាមាវចរធម៌ អាស្រ័យនូវ នកាមាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកនកាមាវចរក្ខន្ធ កដត្តារូបអាស្រ័យនូវពួកនកាមាវចរក្ខន្ធ ក្នុង ខណៈនៃ បដិសន្ធិ ។ កាមាវចរធម៌ក្តី នកាមាវចរធម៌ក្តី អាស្រ័យនូវ នកាមាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវនកាមាវចរក្ខន្ធ ១ នូវខន្ធ ២ … ក្នុងខណៈនៃ បដិសន្ធិ។ កាមាវចរធម៌អាស្រ័យនូវកាមាវចរធម៌ផង នូវនកាមាវចរធម៌ ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួក នកាមាវចរក្ខន្ធផង នូវពួកមហាភូតផង កដត្តារូប អាស្រ័យនូវពួកនកាមាវចរក្ខន្ធផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ ។ នកាមាវចរធម៌ អាស្រ័យនូវកាមាវចរធម៌ផង នូវនកាមាវចរធម៌ផង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវនកាមាវចរក្ខន្ធ ១ ផង នូវវត្ថុផង