អភិធម្មបិដក បច្ចយវារៈ
នមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យមានវារៈ ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ការរាប់ដ៏សេសក្តី សហជាតវារៈក្តី បណ្ឌិតគប្បីធ្វើផងចុះ ។ បច្ចយវារៈ កាមាវចរធម៌ ពឹងផ្អែកនឹងកាមាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងកាមាវចរក្ខន្ធ ១ នឹងខន្ធ ២ … គឺបដិសន្ធិ ពួកកាមាវចរក្ខន្ធ រាប់តាំងពីពួកមហាភូត ខាងក្នុងមក សុទ្ធតែពឹងផ្អែកនឹងវត្ថុ ។ នកាមាវចរធម៌ ពឹងផ្អែកនឹងកាមាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកនកាមាវចរក្ខន្ធ ពឹងផ្អែក នឹងវត្ថុ បដិសន្ធិ ។ កាមាវចរធម៌ក្តី នកាមាវចរធម៌ក្តី ពឹងផ្អែកនឹងកាមាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកនកាមាវចរក្ខន្ធ ពឹងផ្អែក នឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត បដិសន្ធិ ។ នកាមាវចរធម៌ ពឹងផ្អែកនឹងនកាមាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មាន វារៈ ៣ ដូចគ្នានឹងបដិច្ចវារៈដែរ ។ កាមាវចរធម៌ ពឹងផ្អែកនឹងកាមាវចរធម៌ ផង នឹងនកាមាវចរធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ដូចគ្នានឹង បដិច្ចវារៈដែរ ។ នកាមាវចរធម៌ ពឹងផ្អែកនឹងកាមាវចរធម៌ផង នឹងនកាមាវចរធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ពឹងផ្អែកនឹង នកាមាវចរក្ខន្ធ ១ ផង នឹងវត្ថុផង នឹងខន្ធ ២ … គឺបដិសន្ធិ ។ កាមាវចរធម៌ក្តី នកាមាវចរធម៌ក្តី ពឹងផ្អែកនឹងកាមាវចរធម៌ផង នឹងនកាមាវចរធម៌ ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ពឹងផ្អែកនឹងនកាមាវចរក្ខន្ធ ១ ផង នឹងវត្ថុផង នឹងខន្ធ ២ … ចិត្តសមុដ្ឋានរូប ១ ពឹងផ្អែកនឹងពួកន កាមាវចរក្ខន្ធផង ន