អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 80 · ទំព័រ 525

វារៈ ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ ២ ក្នុងបច្ច័យទាំងអស់សុទ្ធតែមាន វារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ កាមាវចរធម៌ លាយឡំនឹងកាមាវចរធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ ៣ លាយឡំនឹងកាមាវចរក្ខន្ធ ១ ជាអហេតុកៈ នឹងខន្ធ ២ … ក្នុងខណៈអហេតុកប្បដិសន្ធិ ។ បេ ។ មោហៈ ដែលប្រកបដោយ វិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ លាយឡំនឹងពួកខន្ធ ដែលប្រកបដោយ វិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ១ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ២ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ២ ក្នុងនកម្មប្បច្ច័យ មានវារៈ ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ ២ ក្នុងនឈានប្បច្ច័យ មានវារៈ ១ ក្នុង នមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ២ ។ ការរាប់វារៈ ២ ក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើ យាងនេះផងចុះ ។ បញ្ញាវារៈ កាមាវចរធម៌ ជាបច្ច័យនៃកាមាវចរធម៌ ដោយហេតុប្បច្ច័យ គឺពួកកាមាវចរហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ គឺបដិសន្ធិ ។ នកាមាវចរធម៌ ជាបច្ច័យ នៃនកាមាវចរធម៌ ដោយហេតុប្បច្ច័យ គឺពួកនកាមាវចរហេតុ ជាបច្ច័យនៃ ពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ គឺបដិសន្ធិ ។ នកាមាវចរធម៌ ជាបច្ច័យ នៃកាមាវចរធម៌ ដោយហេតុប្បច្ច័យ គឺពួកនកាមាវចរហេតុ ( ជាបច្ច័យ ) នៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ គឺបដិសន្ធិ ។ មូល គឺពួកនកាមាវចរហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ គឺបដិសន្ធិ ។