អភិធម្មបិដក បច្ចយវារៈ

ក្បាលទី 80 · ទំព័រ 544

តប្បច្ច័យ មានវារៈ ៣ ។ ការរាប់វារៈពីរយាងក្រៅនេះក្តី សហជាតវារៈក្តី បណ្ឌិតគប្បីធ្វើផងចុះ ។ បច្ចយវារៈ រូបាវចរធម៌ ពឹងផ្អែកនឹងរូបាវចរធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មានវារៈ ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ នរូបាវចរធម៌ ពឹងផ្អែក នឹងនរូបាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនរូបាវចរក្ខន្ធ ១ ដរាបដល់ពួកអជ្ឈត្តិកមហាភូត ពួកនរូបាវចរក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ។ រូបាវចរធម៌ ពឹងផ្អែកនឹងនរូបាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួករូបាវចរក្ខន្ធ ពឹងផ្អែកនឹងវត្ថុ គឺ បដិសន្ធិ ។ រូបាវចរធម៌ក្តី នរូបាវចរធម៌ក្តី ពឹងផ្អែកនឹងនរូបាវចរធម៌ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺរូបាវចរក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត គឺបដិសន្ធិ ។ រូបាវចរធម៌ ពឹងផ្អែកនឹងរូបាវចរធម៌ ផង នឹងនរូបាវចរធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ពឹងផ្អែក នឹងរូបាវចរក្ខន្ធ ១ ផង នឹងវត្ថុផង នឹងខន្ធ ២ … គឺបដិសន្ធិ ។ នរូបាវចរធម៌ ពឹងផ្អែកនឹងរូបាវចរធម៌ផង នឹងនរូបាវចរធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួករូបាវចរក្ខន្ធផង នឹងពួក មហាភូតផង គឺបដិសន្ធិ ។ រូបាវចរធម៌ក្តី នរូបាវចរធម៌ក្តី ពឹងផ្អែកនឹង រូបាវចរធម៌ផង នរូបាវចរធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ពឹងផ្អែកនឹង រូបាវចរក្ខន្ធ ១ ផង នឹងវត្ថុផង នឹងខន្ធ ២ … ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួករូបាវចរក្ខន្ធផង នឹងពួកមហាភូតផង គឺបដិសន្ធិ ។ សេចក្តីបំប្រួញ ។