អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 80 · ទំព័រ 548

នរូបាវចរធម៌លាយឡំនឹងនរូបាវចរធម៌ ទើបកើតឡើង ព្រោះន ហេតុប្បច្ច័យ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ១ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ២ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ២ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ២ ក្នុងនកម្មប្បច្ច័យ មានវារៈ ២ ក្នុង នវិបាកប្បច្ច័យ មានវារៈ ២ ក្នុងនឈានប្បច្ច័យ មានវារៈ ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ១ ។ ការរាប់វារៈ ២ ក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើ ។ បញ្ញាវារៈ រូបាវចរធម៌ ជាបច្ច័យនៃរូបាវចរធម៌ ដោយហេតុប្បច្ច័យ គឺ ពួករូបាវចរហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ គឺ បដិសន្ធិ ។ មូល គឺពួករូបាវចរហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយ ហេតុប្បច្ច័យ គឺបដិសន្ធិ ។ មូល គឺពួករូបាវចរហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ គឺបដិសន្ធិ ។ នរូបាវចរធម៌ ជាបច្ច័យនៃនរូបាវចរធម៌ ដោយហេតុប្បច្ច័យ គឺពួករូបាវចរហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយ ហេតុប្បច្ច័យ គឺបដិសន្ធិ ។ រូបាវចរធម៌ ជាបច្ច័យនៃរូបាវចរធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលដឹងនូវចិត្តរបស់បុគ្គល អ្នកប្រកបដោយរូបាវចរចិត្ត ដោយចេតោបរិយញ្ញាណ ពួករូបាវចរក្ខន្ធ ជាបច្ច័យនៃឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ ។ រូបាវចរធម៌ ជាបច្ច័យនៃនរូបាវចរធម៌ ដោយ អារម្មណប្បច្ច័យ គឺបុគ្គលពិចារណានូវបឋមជ្ឈាន ពិចារណានូវចតុត្ថជ្ឈាន ពិចារណានូវទិព្វចក្ខុ នូវទិព្វស