អរូបវចរទុកៈ អភិធម្មបិដក បដិច្ចវារៈ
ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៤ ក្នុងនអនន្តរប្បច្ច័យ និងនសមនន្តរប្បច្ច័យ មានវារៈ ៤ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ ២ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ ២ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៤ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៤ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៤ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ ៤ ។ អនុលោមមាតិកា បណ្ឌិតគប្បីធ្វើឲ្យ ពិស្តារ ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ ៧ ។ ចប់ រូបាវចរទុកៈ ។ អរូបវចរទុកៈ បដិច្ចវារៈ អរូបាវចរធម៌ អាស្រ័យនូវអរូបាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវអរូបាវចរក្ខន្ធ ១ នូវខន្ធ ២ … គឺ បដិសន្ធិ ។ នអរូបាវចរធម៌អាស្រ័យនូវអរូបាវចរធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកអរូបាវចរក្ខន្ធ ។ អរូបាវចរធម៌ក្តី នអរូបាវចរធម៌ក្តី អាស្រ័យនូវអរូបាវចរធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវអរូបាវចរក្ខន្ធ ១ ផង នូវចិត្តស- មុដ្ឋានរូបផង នូវខន្ធ ២ ។ នអរូបាវចរធម៌ អាស្រ័យនូវនអរូបាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យ នូវនអរូបាវចរក្ខន្ធ ១ នូវខន្ធ ២ … ខន្ធ ៣ ក្តី កដត្តារូបក្តី អាស្រ័យនូវ នអរូបាវចរក្ខន្ធ ១ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ ២ … វត្ថុអាស្រ័យនូវពួក ខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុនូវមហាភូត ១ ។