អភិធម្មបិដក បច្ចយវារៈ
ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ការរាប់វារៈពីរ ក្រៅនេះក្តី សហជាតវារៈក្តី បណ្ឌិតគប្បីធ្វើ ។ បច្ចយវារៈ អរូបាវចរធម៌ ពឹងផ្អែកនឹងអរូបាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ បានដល់ វារៈ ៣ ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ នអរូបាវចរធម៌ពឹងផ្អែកនឹងនអរូបាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺនអរូបាវចរក្ខន្ធ ១ ដរាបដល់ពួកមហាភូតខាងក្នុង ។ អរូបាវចរធម៌ ពឹងផ្អែក នឹងនអរូបាវចរធម៌ ទើបកើតឡើងព្រោះហេតុប្បច្ច័យ គឺពួកអរូបាវចរក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ។ អរូបាវចរធម៌ក្តី នអរូបាវចរធម៌ ពឹងផ្អែកនឹងនអរូបាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកអរូបាវចរក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត ។ អរូបាវចរធម៌ ពឹងផ្អែកនឹង អរូបាវចរធម៌ផង នឹងនអរូបាវចរធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ពឹងផ្អែកនឹងអរូបាវចរក្ខន្ធ ១ ផង នឹងវត្ថុផង នឹងខន្ធ ២ ។ នអរូបាវចរធម៌ ពឹងផ្អែកនឹងអរូបាវចរធម៌ផង នឹងនអរូបាវចរធម៌ផង ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូបពឹងផ្អែកនឹងពួកអរូបាវចរក្ខន្ធ ផង នឹងពួកមហាភូតផង ។ អរូបាវចរធម៌ក្តី នអរូបាវចរធម៌ក្តី ពឹងផ្អែកនឹង អរូបាវចរធម៌ផង នឹងនអរូបាវចរធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ពឹងផ្អែកនឹងអរូបាវចរក្ខន្ធ ១ ផង នឹងវត្ថុផង នឹងខន្ធ ២ … ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកអរូបាវចរក្ខន្ធផង នឹងពួកមហាភូតផង ។