អភិធម្មបិដក សំសដ្ឋវារៈ
ក្នុងនហេតុប្បច្ច័យ មាននវារៈ ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ ៣ ក្នុងនអធិបតិប្បច្ច័យ មាននវារៈ ៤ ក្នុងនអនន្តរប្បច្ច័យ មាន វារៈ ៣ ក្នុងនសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ នឧបនិស្សយប្បច្ច័យ មានវារៈ ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៤ ក្នុងនបច្ឆាជាតប្បច្ច័យ មាន វារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មាននវារៈ ៤ ក្នុងនកម្មប្បច្ច័យ មានវារៈ ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ ១ ក្នុង នឥន្ទ្រិយប្បច្ច័យ មានវារៈ ១ ក្នុងនឈានប្បច្ច័យ មានវារៈ ១ ក្នុង នមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុង នវិប្បយុត្តប្បច្ច័យ មានវារៈ ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុង នោវិគតប្បច្ច័យ មានវារៈ ៣ ។ ការរាប់វារៈ ២ ក្រៅនេះក្តី និស្សយវារៈក្តី បណ្ឌិតគប្បីធ្វើ ។ សំសដ្ឋវារៈ អរូបាវចរធម៌ លាយឡំនឹងអរូបាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ លាយឡំនឹងអរូបាវចរក្ខន្ធ ១ នឹងខន្ធ ២ … គឺបដិសន្ធិ ។ នអរូបាវចរធម៌ លាយឡំនឹងនអរូបាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ លាយឡំនឹងនអរូបាវចរក្ខន្ធ ១ នឹងខន្ធ ២ … គឺបដិសន្ធិ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ