អភិធម្មបិដក បញ្ញាវារៈ
។ ក្នុងនហេតុប្បច្ច័យ មានវារៈ ១ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ២ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ២ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ២ ក្នុងនកម្មប្បច្ច័យ មានវារៈ ២ ក្នុង នវិបាកប្បច្ច័យ មានវារៈ ២ ក្នុងនឈានប្បច្ច័យ មានវារៈ ១ ក្នុង នមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ២ ។ ការរាប់វារៈពីរ ក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយាងនេះ ។ បញ្ញាវារៈ អរូបាវចរធម៌ជាបច្ច័យនៃអរូបាវចរធម៌ ដោយហេតុប្បច្ច័យ គឺពួកអរូបាវចរហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ គឺ បដិសន្ធិ ។ មូល គឺពួកអរូបាវចរហេតុជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយ ហេតុប្បច្ច័យ ។ មូល គឺពួកអរូបាវចរហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ នអរូបាវចរធម៌ ជាបច្ច័យ នៃនអរូបាវចរធម៌ ដោយហេតុប្បច្ច័យ គឺពួកនអរូបាវចរហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតប្បច្ច័យ គឺបដិសន្ធិ ។ អរូបាវចរធម៌ ជាបច្ច័យនៃអរូបាវចរធម៌ ដោយអារម្មណប្បច្ច័យ គឺអាកាសានញ្ចាយតនៈ ជាបច្ច័យនៃវិញ្ញាណញ្ចាយតនៈ ដោយ អារម្មណប្បច្ច័យ អាកិញ្ចញ្ញាយតនៈ ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ដោយអារម្មណប្បច្ច័យ ។ អរូបាវចរធម៌ ជាបច្ច័យនៃនអរូបាវចរធម៌ ដោយ អារម្មណប្បច្ច័យ គឺបុគ្គល ពិចារណានូវអាកាសានញ្ចាយតនៈ នូវវិញ្ញាណញ្ចាយតនៈ… នូវអាកិញ្ចញ្ញាយតនៈ… ពិចារណានូវនេវសញ្ញានាសញ្ញាយតនៈ ( ពិចារណា ) នូវពួកអរូបាវចរក្ខន្ធថាមិនទៀង ។