បរិយាបន្ថទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 80 · ទំព័រ 578

បរិយាបន្នទុកៈ បដិច្ចវារៈ បរិយាបន្នធម៌ ( ធម៌ដែលរាប់បញ្ចូលក្នុងវដ្តៈ ) អាស្រ័យ នូវបរិយាបន្នធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវបរិយាបន្នក្ខន្ធ ១ នូវខន្ធ ២ … គឺបដិសន្ធិ ។ លោកិយទុកៈក្នុងចូឡន្តរទុកៈយាងណា ទុកៈនេះឯង បណ្ឌិត គប្បីធ្វើយាងនោះចុះ ឥតមានការធ្វើឲ្យផ្សេងៗគ្នាឡើយ ។ ចប់ បរិយាបន្នទុកៈ ។ និយ្យានិយទុកៈ បដិច្ចវារៈ និយ្យានិកធម៌ ( ធម៌ជាគ្រឿងដឹកនាំសត្វចេញចាកវដ្តៈ ) អាស្រ័យនូវនិយ្យានិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវនិយ្យានិកក្ខន្ធ ១ នូវខន្ធ ២ ។ អនិយ្យានិកធម៌ ( ធម៌មិន មែនជាគ្រឿងដឹកនាំសត្វចេញចាកវដ្តៈ ) អាស្រ័យនូវនិយ្យានិកធម៌ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកនិយ្យានិកក្ខន្ធ ។