និយ្យានិយទុកៈ អភិធម្មបិដក បដិច្ចវារៈ
និយ្យានិកធម៌ក្តី អនិយ្យានិកធម៌ក្តី អាស្រ័យនូវនិយ្យានិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវនិយ្យានិកក្ខន្ធ ១ នូវខន្ធ ២ ។ អនិយ្យានិកធម៌ អាស្រ័យ នូវអនិយ្យានិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអនិយ្យានិកក្ខន្ធ ១ នូវខន្ធ ២ … វត្ថុអាស្រ័យ នូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ ក្នុងខណៈនៃបដិសន្ធិ មហាភូត ១ ។ អនិយ្យានិកធម៌ អាស្រ័យនូវនិយ្យានិកធម៌ផង នូវអនិយ្យានិកធម៌ផង ទើប កើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកនិយ្យានិកក្ខន្ធផង នូវពួកមហាភូតផង ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ២ ក្នុងសហជាតប្បច្ច័យ មានវារៈ ៥ ក្នុង អញ្ញមញ្ញប្បច្ច័យ មានវារៈ ២ ក្នុងនិស្សយប្បច្ច័យ មានវារៈ ៥ ក្នុង ឧបនិស្សយប្បច្ច័យ មានវារៈ ២ ក្នុងបុរេជាតប្បច្ច័យ មានវារៈ ២ ក្នុង អាសេវនប្បច្ច័យ មានវារៈ ២ ក្នុងកម្មប្បច្ច័យ មានវារៈ ៥ ក្នុងវិបាកប្បច្ច័យ មានវារៈ ១ ក្នុងអាហារប្បច្ច័យ មានវារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ អនិយ្យានិកធម៌ អាស្រ័យនូវអនិយ្យានិកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវ អនិយ្យានិកក្ខន្ធ ១ ជាអហេតុកៈ នូវខន្ធ ២ … វត្ថុអាស្រ័យនូវពួកខន្ធ ពួក ខន្ធ អាស្រ័យនូវវត្ថុក្នុងខណៈនៃអហេតុកប្បដិសន្ធិ មហាភូត ១ ដរាបដល់ ពួកអសញ្ញសត្វ មោហៈ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ