អភិធម្មបិដក បច្ចយវារៈ

ក្បាលទី 80 · ទំព័រ 581

វារៈ ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ២ ក្នុងនអនន្តរប្បច្ច័យ មានវារៈ ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៤ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៣ ក្នុង នកម្មប្បច្ច័យ មានវារៈ ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ ១ ក្នុងនឈានប្បច្ច័យ មានវារៈ ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនសម្បយុត្តប្បច្ច័យ មាន វារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ ការរាប់វារៈ ២ ក្រៅនេះក្តី សហជាតវារៈក្តី បណ្ឌិតគប្បីធ្វើផងចុះ ។ បច្ចយវារៈ និយ្យានិកធម៌ ពឹងផ្អែកនឹងនិយ្យានិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ បានដល់ វារៈ ៣ ប្រហែលគ្នានិងបដិច្ចវារៈដែរ ។ អនិយ្យានិកធម៌ពឹងផ្អែកនឹងអនិយ្យានិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងអនិយ្យានិកក្ខន្ធ ១ ដរាបដល់ពួក មហាភូតខាងក្នុង ពួកអនិយ្យានិកក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ។ និយ្យានិកធម៌ ពឹងផ្អែក នឹងអនិយ្យានិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកនិយ្យានិកក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ។ និយ្យានិកធម៌ក្តី អនិយ្យានិកធម៌ក្តី ពឹងផ្អែកនឹង អនិយ្យានិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកនិយ្យានិកក្ខន្ធ ពឹង