អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 80 · ទំព័រ 585

នវិបាកប្បច្ច័យ មានវារៈ ២ ក្នុងនឈានប្បច្ច័យ មានវារៈ ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ២ ។ ការរាប់វារៈ ២ ក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើយាងនេះចុះ ។ បញ្ញាវារៈ និយ្យានិកធម៌ ជាបច្ច័យនៃនិយ្យានិកធម៌ ដោយហេតុប្បច្ច័យ គឺពួកនិយ្យានិកហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ មូល គឺពួកនិយ្យានិកហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតប្បច្ច័យ ។ មូល គឺពួកនិយ្យានិកហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ។ អនិយ្យានិកធម៌ ជាបច្ច័យ នៃអនិយ្យានិកធម៌ ដោយហេតុប្បច្ច័យ គឺពួកអនិយ្យានិកហេតុ ជាបច្ច័យនៃ ពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ គឺ បដិសន្ធិ ។ និយ្យានិកធម៌ ជាបច្ច័យនៃអនិយ្យានិកធម៌ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ដឹងនូវ ចិត្តនៃបុគ្គលអ្នកប្រកបដោយនិយ្យានិកចិត្ត ដោយចេតោបរិយញ្ញាណ ពួកន ិយ្យានិកក្ខន្ធ ( ជាបច្ច័យ ) នៃចេតោបរិយញ្ញាណ ក្នុងកាលមុន ។ បេ ។ ជាបច្ច័យនៃការពិចារណានូវអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ អ- និយ្យានិកធម៌ ជាបច្ច័យនៃអនិយ្យានិកធម៌ ដោយអារម្មណប្បច្ច័យ គឺនូវ ទាន… នូវសីល… ធ្វើនូវឧបោសថកម្ម ហើយពិចារណានូវហេតុនោះ ត្រេកអរ រីករាយ រាគៈប្រារព្ធនូវហេតុនោះ ។ បេ ។ ទោមនស្ស កើតឡើង ដែល បានសន្សំហើយក្នុងកាលមុន… អំពីឈាន ។ បេ ។ ពួកព្រះអរិយៈ ពិចារណា នូវផល ពិចារណានូវព្រះនិព្វាន ឯព្រះនិព្វានជាបច្ច័យនៃគោត្រភូ វោទានៈ ផង និងកិរិយាពិចារណា ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ឃើញ ច្ប