អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 80 · ទំព័រ 594

និយតធម៌ អាស្រ័យនូវនិយតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺ ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកនិយតក្ខន្ធ ។ សេចក្តីបំប្រួញ ។ បញ្ញា ៥ បណ្ឌិតគប្បីធ្វើចុះ និយ្យានិកទុកៈយាងណា បដិច្ចវារៈក្តី សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បី ធ្វើយ៉ាងនេះដែរ មិនមានការធ្វើផ្សេងគ្នាឡើយ ឯការប៉ះត្រូវ ទើបមានផ្សេង គ្នា ។ បញ្ញាវារៈ និយតធម៌ ជាបច្ច័យនៃនិយតធម៌ ដោយហេតុប្បច្ច័យ បាន ដល់ វារៈ ៤ ប្រហែលគ្នានឹងនិយ្យានិកទុកៈដែរ មិនមានការធ្វើផ្សេងគ្នា ឡើយ ។ និយតធម៌ ជាបច្ច័យនៃអនិយតធម៌ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈចេញអំពីមគ្គហើយពិចារណានូវមគ្គ ពិចារណានូវកងកិលេស ជានិយតៈដែលលះបង់ហើយ ( ពិចារណានូវកងកិលេស ) ដែលដុះដាល ឡើងហើយ ក្នុងកាលមុន… នូវពួកនិយតក្ខន្ធ ថាមិនទៀង… ដឹងនូវចិត្ត របស់បុគ្គល អ្នកប្រកបដោយនិយតចិត្ត ដោយចេតោបរិយញ្ញាណ ពួកន ិយតក្ខន្ធ ជាបច្ច័យនៃកិរិយាពិចារណានូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ ។ អនិយតធម៌ជាបច្ច័យនៃអនិយតធម៌ ដោយអារម្មណប្បច្ច័យ គឺនូវទាន… នូវសីល… នូវឧបោសថកម្ម… ដែលសន្សំហើយ ក្នុងកាល មុន… ចេញអំពីឈាន ហើយពិចារណានូវឈាន ត្រេកអរ រីករាយ រាគៈ ជាអនិយតៈ កើតឡើង ទិដ្ឋិកើតឡើង ព្រោះប្រារព្ធនូវហេតុនោះ… វិចិកិច្ឆា… ឧទ្ធច្ចៈ… ទោមនស្សជាអនិយតៈ កើតឡើង ពួកព្រះអរិយៈ ពិចារណានូវ ផល ពិចារណានូវព្រះនិព្វាន ឯព្រះនិព្វាន ជាបច្ច័យនៃកិរិយាពិចារណានូវ គោត្រភូ វោទានៈ ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ពិចារណានូវកង កិលេស ជានិយតៈដែលលះបង់ហើយ ពិចារណានូវ