សរណទុកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 80 · ទំព័រ 603

សឧត្តរទុកៈ បដិច្ចវារៈ សឧត្តរធម៌អាស្រ័យនូវសឧត្តរធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវសឧត្តរក្ខន្ធ ១ នូវខន្ធ ២ … គឺបដិសន្ធិ ដរាបដល់ពួកមហាភូតខាងក្នុង ។ ( សឧត្តរទុកៈ ) ប្រហែលគ្នានឹងលោកិយទុកៈ ក្នុងចូឡន្តរទុកៈដែរ មិនមានការអ្វីផ្សេងគ្នាឡើយ ។ ចប់ សឧត្តរទុកៈ ។ សរណទុកៈ បដិច្ចវារៈ សរណធម៌អាស្រ័យនូវសរណធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យនូវសរណក្ខន្ធ ១ នូវខន្ធ ២ ។ បញ្ញា ទាំង ៥ ដូចគ្នានឹងអរូបាវចរទុកៈ ដូចគ្នានឹងអនុលោមប្បដិច្ចវារៈដែរ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ សរណធម៌ អាស្រ័យនូវសរណធម៌ ទើបកើតឡើង ព្រោះន ហេតុប្បច្ច័យ គឺមោហៈ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ ។ អរណធម៌ ( ធម៌មិនមែនជាសត្រូវ ) អាស្រ័យនូវអរណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអរណក្ខន្ធ ១ ជាអហេតុកៈ គឺអហេតុកប្បដិសន្ធិ ដរាបដល់ពួកអសញ្ញសត្ត ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៥ ក្នុងនអនន្តរប្បច្ច័យ មាន វារៈ ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ ៣ ក្នុងនបុរេជាតប្បច្ច័យ មាន វារៈ ៤ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៥ ក្នុងនអាសេវនប្បច្ច័យ មាន វារៈ ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ ១ ក្នុងនឥន្ទ្រិយប្