អភិធម្មបិដក បច្ចយវារៈ
ការរាប់វារៈ ២ ក្រៅនេះក្តី សហជាតវារៈក្តី បណ្ឌិតគប្បីធ្វើចុះ ។ បច្ចយវារៈ សរណធម៌ ពឹងផ្អែកនឹងសរណធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ពឹងផ្អែកនឹងសរណក្ខន្ធ ១ នឹងខន្ធ ២ ។ បច្ចយវារៈនៃអរូបាវចរទុកៈ យាងណា បណ្ឌិតគប្បីធ្វើយាង នោះចុះ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សរណធម៌ ពឹងផ្អែកនឹងសរណធម៌ ទើបកើតឡើង ព្រោះន ហេតុប្បច្ច័យ គឺមោហៈប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ ពឹងផ្អែក នឹងពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ ។ អរណធម៌ ពឹងផ្អែកនឹងអរណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងអរណក្ខន្ធ ១ ជាអហេតុកៈ គឺអហេតុកប្បដិសន្ធិ ដរាបដល់ពួកអសញ្ញសត្វ ចក្ខុវិញ្ញាណពឹងផ្អែកនឹងចក្ខាយតនៈ ពឹងផ្អែក នឹងកាយាយតនៈ។ សរណធម៌ ពឹងផ្អែកនឹងអរណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយ ឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ សរណធម៌ ពឹងផ្អែកនឹងសរណធម៌ផង នឹង អរណធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលប្រកប ដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលប្រកបដោយ វិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈផង នឹងវត្ថុផង ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៤ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ ៣ ក្នុង នឧបនិស្សយប្បច្ច័យ មានវារៈ ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៤ ក្នុង នបច្ឆាជាត