អភិធម្មបិដក បញ្ញាវារៈ

ក្បាលទី 80 · ទំព័រ 607

វារៈ ២ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ២ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ២ ក្នុងនកម្មប្បច្ច័យ មានវារៈ ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ ២ ក្នុងនឈានប្បច្ច័យ មានវារៈ ១ ក្នុង នមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ២ ។ ការរាប់វារៈ ២ ក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើផងចុះ ។ បញ្ញាវារៈ សរណធម៌ ជាបច្ច័យនៃសរណធម៌ ដោយហេតុប្បច្ច័យ មានវារៈ ៤ ប្រហែលគ្នានឹងអរូបទុកៈដែរ ។ សរណធម៌ ជាបច្ច័យនៃសរណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គល ត្រេកអរ រីករាយ ចំពោះរាគៈ រាគៈ កើតឡើង ទិដ្ឋិ… វិចិកិច្ឆា… ឧទ្ធច្ចៈ… ទោមនស្សកើតឡើងព្រោះប្រារព្ធនូវហេតុនោះ ត្រេកអរ រីករាយ ចំពោះទិដ្ឋិ វិចិកិច្ឆា… ឧទ្ធច្ចៈ… ទោមនស្សកើតឡើង ប្រារព្ធនូវទោមនស្ស ទិដ្ឋិ… វិចិកិច្ឆា… ឧទ្ធច្ចៈ កើតឡើង ។ សរណធម៌ ជាបច្ច័យនៃអរណធម៌ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណានូវកងកិលេសដែលលះបង់ ហើយ… នូវកងកិលេស ដែលសង្កត់សង្កិនហើយ… ក្នុងកាលមុន… ឃើញច្បាស់នូវពួកសរណក្ខន្ធ ថាមិនទៀង… ដឹងនូវចិត្តនៃបុគ្គលអ្នកប្រកបដោយ សរណចិត្ត ដោយចេតោបរិយញ្ញាណ ពួកសរណក្ខន្ធ ជាបច្ច័យនៃ កិរិយាពិចារណានូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ ។ អរណធម៌ ជាបច្ច័យនៃអរណធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលនូវទាន… នូវសីល… ធ្វើនូវឧបោសថកម្ម ហើយពិចារណានូវអំពើនោះក្នុងកាលមុន… អំពីឈាន… ពួកព្រះអរិយៈ ចេញអំពីមគ្គ ពិចារណានូវមគ្គ នូវផល… ពិចារណានូវ ព្រះនិព្វាន ឯព្រះនិព្វានជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ ផល និងកិរិយា ពិចា