អភិធម្មបិដក បញ្ញាវារៈ ្ប កុសលបទ ្ទ

ក្បាលទី 81 · ទំព័រ 11

ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ព្រោះហេតុប្បច្ច័យ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ព្រោះនហេតុប្បច្ច័យ ។ សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យ ពិស្តារផងចុះ ។ បញ្ញាវារៈ អកុសលធម៌ជាហេតុ ជាបច្ច័យនៃអកុសលធម៌ជាហេតុ ព្រោះហេតុប្បច្ច័យ អកុសលធម៌ជាហេតុ ជាបច្ច័យនៃអកុសលធម៌មិនមែន ជាហេតុ ព្រោះហេតុប្បច្ច័យ អកុសលធម៌ជាហេតុ ជាបច្ច័យនៃអកុសលធម៌ ជាហេតុផង នៃអកុសលធម៌មិនមែនជាហេតុផង ព្រោះហេតុប្បច្ច័យ ។ អកុសលធម៌ជាហេតុ ជាបច្ច័យនៃអកុសលធម៌ ជាហេតុ ព្រោះអារម្មណប្បច្ច័យ គឺមានវារៈ ៣ ។ អកុសលធម៌មិនមែនជាហេតុ ជាបច្ច័យ នៃអកុសលធម៌មិនមែនជាហេតុ ព្រោះអារម្មណប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ជាហេតុក្តី អកុសលធម៌មិនមែនជាហេតុក្តី ជាបច្ច័យនៃអកុសលធម៌ជាហេតុ ព្រោះអារម្មណប្បច្ច័យ ។ អកុសលធម៌ជាហេតុ ជាបច្ច័យនៃអកុសលធម៌ជាហេតុ ព្រោះ អធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ មានវារៈ ៣ ។ អកុសលធម៌ មិនមែនជាហេតុ ជាបច្ច័យនៃអកុសលធម៌ មិនមែនជាហេតុ ព្រោះអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិនិងសហជាតាធិបតិ មានវារៈ ៣ ។ អកុសលធម៌ជាហេតុក្តី អកុសលធម៌មិនមែនជាហេតុក្តី ជាបច្ច័យនៃអកុសលធម៌ជាហេតុ ព្រោះអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ មានវារៈ ៣ ។ អកុសលធម៌មិនមែនជាហេតុ ជាបច្ច័យនៃអកុសលធម៌ មិន មែនជាហេតុ ព្រោះកម្មប្បច្ច័យ អកុសលធម៌មិនមែនជាហេតុ ជាបច្ច័យនៃ អកុសលធម៌ជាហេតុ ព្រោះកម្មប្បច្ច័យ អកុសលធម៌មិនមែនជាហេតុ ជាបច្ច័យ នៃអកុសលធម៌ជាហេតុផង នៃអកុសលធម៌មិនមែនជាហេតុផង ព្រោះកម្ម ប្បច្ច័យ មានវារៈ ៣ ។