ហេតុទុកវេទនាត្ថិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម

ក្បាលទី 81 · ទំព័រ 20

ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ព្រោះនហេតុប្បច្ច័យ ។ អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ញាវារៈ ក្នុងកុសលត្តិកៈ លោករាប់ហើយ យ៉ាងណា ( ក្នុងហេតុទុកកុសលត្តិកៈ ) បណ្ឌិតគប្បីរាប់ យ៉ាងនោះដែរ ។ ចប់ ហេតុទុកកុសលត្តិកៈ ។ ហេតុទុកវេទនាតិកៈ បដិច្ចវារៈ សុខាយវេទនាយសម្បយុត្តធម៌ ( ធម៌ប្រកបដោយសុខវេទនា ) ជាហេតុ អាស្រ័យនូវសុខាយវេទនាយសម្បយុត្តធម៌ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ សុខាយវេទនាយសម្បយុត្តធម៌ មិនមែន ជាហេតុ អាស្រ័យនូវសុខាយវេទនាយសម្បយុត្តធម៌ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ សុខាយវេទនាយសម្បយុត្តធម៌ ជាហេតុក្តី សុខាយវេទនាយសម្បយុត្តធម៌ មិនមែនជាហេតុក្តី អាស្រ័យនូវសុខាយវេទនាយសម្បយុត្តធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ សុខាយវេទនាយសម្បយុត្តធម៌ មិនមែនជាហេតុ អាស្រ័យនូវសុខាយវេទនាយសម្បយុត្តធម៌ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ សុខាយវេទនាយសម្បយុត្តធម៌ ជាហេតុ អាស្រ័យនូវសុខាយវេទនាយសម្បយុត្តធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ សុខាយវេទនាយសម្បយុត្តធម៌ ជាហេតុក្តី សុខាយវេទនាយសម្បយុត្តធម៌មិនមែន ជាហេតុក្តី អាស្រ័យនូវសុខាយវេទនាយសម្បយុត្តធម៌មិនមែនជាហេតុ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ សុខាយវេទនាយសម្បយុត្តធម៌ ជាហេតុ អាស្រ័យនូវសុខាយវេទនាយសម្បយុត្តធម៌ ជាហេតុផង នូវសុខាយវេទនាយសម្បយុត្តធម៌ មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ សុខាយវេទនាយសម្បយុត្តធម៌មិនមែនជាហេតុ អាស្រ័យនូវសុខាយវេទនាយសម្បយុត្តធម៌ជាហេតុផង នូវសុខាយវេទនាយសម្បយុត្តធម៌ មិនមែនជា ហេតុផង ទើបកើតឡើង ព្រោះហេតុ