ហេតុទុកវិបកត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម
ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ព្រោះនហេតុប្បច្ច័យ ។ អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ញាវារៈក្នុងកុសលត្តិកៈដែលលោករាប់ហើយ យ៉ាងណា ( ក្នុងហេតុទុកវេទនាត្តិកៈ ) បណ្ឌិតគប្បីរាប់ យ៉ាង នោះដែរ ។ ចប់ ហេតុទុកវេទនាត្តិកៈ ។ ហេតុទុកវិបកត្តិកៈ បដិច្ចវារៈ វិបាកធម៌ជាហេតុ អាស្រ័យនូវវិបាកធម៌ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ វិបាកធម៌មិនមែនជាហេតុ អាស្រ័យនូវវិបាកធម៌ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ វិបាកធម៌ជាហេតុក្តី វិបាកធម៌ មិនមែនជាហេតុក្តី អាស្រ័យនូវវិបាកធម៌ ជាហេតុ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ វិបាកធម៌មិនមែនជាហេតុ អាស្រ័យនូវវិបាកធម៌ មិនមែន ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ វិបាកធម៌ជា ហេតុ អាស្រ័យនូវវិបាកធម៌ជាហេតុផង នូវវិបាកធម៌ មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ ៩ ក្នុង អញ្ញមញ្ញប្បច្ច័យ មានវារៈ ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ ៩ ក្នុង ឧបនិស្សយប្បច្ច័យ មានវារៈ ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុង កម្មប្បច្ច័យ មានវារៈ ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងអាហារប្បច្ច័យ មានវារៈ ៩ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ ៩ ក្នុងឈានប្បច្ច័យ មានវារៈ ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ ៩ ក្នុង វិប្បយុត្តប្បច្ច័យ មានវារៈ ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ