ហេតុទុកឧបទិន្ថត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម

ក្បាលទី 81 · ទំព័រ 48

អារម្មណប្បច្ច័យ ជាបច្ច័យព្រោះសហជាតប្បច្ច័យ ជាបច្ច័យព្រោះឧបនិស្សយប្បច្ច័យ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ ៩ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ។ ក្នុងនអារម្មណប្បច្ច័យ មានវារៈ ៣ ព្រោះហេតុប្បច្ច័យ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ព្រោះនហេតុប្បច្ច័យ ។ អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ញាវារៈក្នុងកុសលត្តិកៈដែលលោករាប់ហើយ យ៉ាងណា ( ក្នុងហេតុទុកវិបាកត្តិកៈ ) បណ្ឌិតគប្បីរាប់យ៉ាង នោះដែរ ។ ចប់ ហេតុទុកវិបាកត្តិកៈ ។ ហេតុទុកឧបទិន្នត្តិកៈ បដិច្ចវារៈ ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់ យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន ជាហេតុ អាស្រ័យនូវធម៌ដែល កម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយទាំងជាប្រយោជន៍ ដល់ឧបាទាន ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជា ប្រយោជន៍ដល់ឧបាទាន មិនមែនជាហេតុ អាស្រ័យនូវធម៌ដែលកម្មប្រកបដោយ កិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់ ឧបាទាន មិនមែនជាហេតុ ទើបកើតឡើងព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជា ប្រយោជន៍ដល់ឧបាទាន ជាហេតុ អាស្រ័យនូវធម៌ ដែលកម្មប្រកបដោយ កិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន ជាហេតុផង នូវធម៌ដែលកម្មប្រកបដោយកិលេសមាន តណ្ហាជាដើមកាន់ យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។