ហេតុទុកវិតក្កត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ញាវារៈក្នុងកុសលត្តិកៈដែលលោករាប់ហើយ យ៉ាងណា ( ក្នុងហេតុទុកសង្កិលិដ្ឋត្តិកៈ ) បណ្ឌិតគប្បីរាប់ យ៉ាងនោះដែរ ។ ចប់ ហេតុទុកសង្កិលិដ្ឋត្តិកៈ ។ ហេតុទុកវិតក្កត្តិកៈ បដិច្ចវារៈ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាហេតុ អាស្រ័យនូវធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាហេតុ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយ វិចារៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយ វិចារៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ដែល ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាហេតុក្តី ធម៌ដែលប្រកបដោយ វិតក្កៈ ប្រកបដោយវិចារៈ មិនមែនជាហេតុក្តី អាស្រ័យនូវធម៌ដែលប្រកបដោយ វិតក្កៈ ប្រកបដោយវិចារៈ ជាហេតុ ទើបកើតឡើងព្រោះហេតុប្បច្ច័យ ។ ធម៌ដែលប្រកបដោយវិតក្កៈប្រកបដោយវិចារៈ មិនមែនជាហេតុ អាស្រ័យ នូវធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មិនមែនជាហេតុ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាហេតុ អាស្រ័យនូវធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាហេតុផង នូវធម៌ដែលប្រកបដោយវិតក្កៈប្រកបដោយ វិចារៈ មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ៩ ។ បេ ។ ក្នុងកម្មប្បច្ច័យ មានវារៈ ៩ ក្នុង វិបាកប្បច្ច័យ មានវារៈ ៩ ។ បេ ។ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។