ហេតុទុកបីតិត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម

ក្បាលទី 81 · ទំព័រ 87

យ៉ាងណា ( ក្នុងហេតុទុកវិតក្កត្តិកៈ ) បណ្ឌិតគប្បីរាប់យ៉ាង នោះដែរ ។ ចប់ ហេតុទុកវិតក្កត្តិកៈ ។ ហេតុទុកបីតិត្តិកៈ បដិច្ចវារៈ ធម៌ច្រឡំដោយបីតិ ជាហេតុ អាស្រ័យនូវធម៌ច្រឡំដោយ បីតិ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ច្រឡំ ដោយបីតិមិនមែនជាហេតុ អាស្រ័យនូវធម៌ច្រឡំដោយបីតិ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងកម្មប្បច្ច័យ មានវារៈ ៩ ក្នុង វិបាកប្បច្ច័យ មានវារៈ ៩ ក្នុងអាហារប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ធម៌ច្រឡំដោយបីតិ មិនមែនជាហេតុ អាស្រ័យនូវធម៌ច្រឡំ ដោយបីតិ មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ ។ ធម៌ច្រឡំដោយបីតិ ជាហេតុ អាស្រ័យនូវធម៌ច្រឡំដោយ បីតិ ជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ១ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុង នវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនមគ្គប្បច្ច័យ មានវារៈ ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ព្រោះហេតុប្បច្ច័យ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ព្រោះនហេតុប្បច្ច័យ ។ សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យ ពិស្តារចុះ ។ បញ្ញាវារៈ